​សម្តេចតេជោ ហ៊ុន សែន ផ្តល់លំនៅឋាន ៦ខ្នងជូន​អតីតយុទ្ធជនគ្មាន​លំនៅ​ឋាន​ក្នុងរាជធានីភ្នំពេញ

​FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់លំនៅឋានចំនួន ៦ ខ្នង ជូនអតីតយុទ្ធជន ក្នុងរាជធានីភ្នំពេញ ៦រូប ដែលកំពុងជួបការលំបាកក្នុងជីវភាព និង គ្មានលំនៅឋាន។ នៅក្នុងកិច្ចសំណេះសំណាលជាមួយអតីតយុទ្ធជន ១,៤៦៩នាក់ មកពីខណ្ឌព្រែកព្នៅ ឬស្សីកែវ ជ្រោយចង្វារ និងដូនពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានរកឃើញអតីតយុទ្ធជន៦រូប កំពុងខ្វះខាត ក្នុងជីវភាព ហើយគ្មានផ្ទះសម្បែង។ បន្ទាប់ពីរូបឃើញបែបនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើសុំការសម្រេចភ្លាមៗពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចសាងសង់ផ្ទះជូនអតីតយុទ្ធជនភ្លាមៗតែម្តង។ អតីតយុទ្ធជនទាំង ៦រូប ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនសាងសង់ផ្ទះជូននោះរួមមាន៖  អ្នកស្រី មាឃ ម៉ារីយ៉ា យោធិនចូលនិវត្តន៍, អ្នកស្រី ម៉ិច … Continue reading ​សម្តេចតេជោ ហ៊ុន សែន ផ្តល់លំនៅឋាន ៦ខ្នងជូន​អតីតយុទ្ធជនគ្មាន​លំនៅ​ឋាន​ក្នុងរាជធានីភ្នំពេញ